រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ ២)
ស្រាប់តែវេលាថ្ងៃមួយជ្រូកនេះនិយាយទៅកាន់មាតាបិតាថា៖ សូមឲ្យគិតគូររកប្រពន្ធឲ្យខ្លួន។ ឪពុកម្តាយឭហើយទ័លគំនិត សម្ងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថា៖ កូនអើយ! ឲ្យម្តាយឪពុកទៅស្តីកូនអ្នកនរណាគេព្រមឲ្យ គេព្រមយក បើកូនឯងមានភាពជាសត្វដូច្នេះ។
សព្វថ្ងៃឪពុកម្តាយមានតែកូនឯងមួយ ជាទីអាណិតស្រលាញ់ស្មើជីវិត។ ឯសម្បត្តិឥតទាលក្រទេ។ យើងមានឥតខ្វះ។ តែត្រង់រឿងដែលកូនឲ្យឪពុកម្តាយទៅរកស្តីដណ្តឹងកូនគេនោះ ឪពុកម្តាយទាល់ហើយត្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្តីកូនគេទេ។ បើគេនិយាយថាមេ៉ចឲ្យមកវិញ ឯងគ្មានផ្លូវដោះការនេះទេ ឪពុកម្តាយខ្មាស់គេណាស់។ បើកូនយកជ្រូកដូចគ្នានោះមិនពិបាកទេ។ " ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេយកតែប្រពន្ធស្រីមនុស្ស បើរកមិនបានទេ ខ្ញុំសំុដើររកប្រពន្ធខ្លូនឯងហើយ " ជ្រូកឆ្លើយ។ មិនយូរប៉ុន្មានស្រាប់តែជ្រូកនេះឥតប្រាប់អ្វីទៀតទេ ក៌ដើរទៅបាត់ពីផ្ទះ។ កុដុម្ពិកះ ប្តីប្រពន្ធ
ស្វែងរកសព្វទីមិនឃើញសោ៖ ក៏កើតការក្រៀមក្រំអាណិតកូន។
ចំណែកជ្រូកនោះវិញ មុននឹងធ្វើដំណើរចេញទៅ ក៏ឈរសម្រឹង ឧទ្ទិសក្នុងចិត្តថា បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតាជួយនាំចិត្តឲ្យខ្ញុំដើរទៅត្រង់ទិសទីនោះ។ ហើយក៏ដើរចេញទៅ។ ដំណើរចូលព្រៃជាដរាបអស់ជាច្រើនថ្ងៃ ទើបបានជួបយាយម្នាក់ដើរជីកដំឡូងតែម្នាក់ឯងក្នុងព្រៃស្ងាត់។ ជ្រូកឃើញ ក៏ចូលទៅជិតសួរថា លោកយាយដើររកអ្វី? បានឬទេ? យាយឭពាក្យជ្រូកចេះស្រដី កើតចិត្តរីករាយស្រលាញ់ ហើយគាត់ឆ្លើយថា យាយរកជីកដំឡូង តែឥឡូវគ្មានទេ! យាយនៅដល់ណា តើលោកតាគាត់នៅទេហើយយាយមានកូនប៉ុន្មាននាក់?
ចៅអើយ! ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរហើយ។ យាយនៅមេម៉ាយជាមួយកូនស្រីពីរនាក់ គ្មានកូនប្រុសទេ។ ឥឡូវកូនស្រីនេះ ពេញក្រមំុអស់ហើយ។ (ត)

------------------------------------------------
ដកស្រង់ចេញពីសៀវភៅ៖ រឿងនិទានដែលទាក់ទងទៅនឹងដើមកំណើត

Comments
Post a Comment