វគ្គមង្គលការ ៖ រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ ៤)
យាយបានដឹងពាក្យនេះត្រេកអរណាស់ ហើយក៏ឲ្យដំណឹងទៅចៅជ្រូកដឹងពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់។ យាយក៏ចាត់ចែងឲ្យបានលំនៅដ្ឋានឲ្យកូននៅដោយខ្លួនជាដរាបទៅ។
បានប្រមាណជាកន្លះខែ នៅស្រុកនិគមនោះ មានលេចឭថានឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិជិតខាងទាំងចាស់ ទាំងក្មេង ក៏ស្រើបស្រាល នាំគ្នាស្រស់ស្រួលបាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូរឆរ។ នាងពៅប្រពន្វចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ។
នាងបបួលចៅជ្រូកជាប្តីឲ្យ តែចៅជ្រូកថា: ប្អូនឯងទៅមើលចុះបងនៅចាំផ្ទះ។ នាងបានអនុញ្ញាតពីស្វាមី ហើយក៏ទៅជាមួយនឹងគេ។ ឯចៅជ្រូកនេះវិញដឹងថា នាងភរិយាចេញទៅឆ្ងាយហើយក៏ទំលាយស្រោមចេញទៅមើលដែរ ហើយស្រូតរួត ឲ្យលឿនទៅដល់ទីនោះមុននាងទៅ។ ដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេ ចេះបែបបទភ្លេងយា៉ងជំនាញ ដូចពួកភ្លេងនេះដែរ។
លុះអស់ពេលហើយដឹងថា ពួកអ្នកស្រុកនិងនាងពៅត្រឡប់ទៅផ្ទះវិញ ក៏ឈប់ភ្លាមប្រញាប់ភៀសខ្លួនរួតដំណើរឲ្យទៅដល់ផ្ទះមុនប្រពន្ធ ហើយចូលទៅក្នុងស្រោមជ្រូកវិញដូចដើម។ លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា: អូនទៅមើលរបាំនោះល្អមើលទេ! គេលេងដូចម្តេចខ្លះ? នាងពៅក៏រ៉ាយរ៉ាប់ប្រាប់សព្វគ្រប់ ហើយនាងប្រាប់ថា: មានអ្នកភ្លេងម្នាក់ រូបរាងស្អាតល្អណាស់ច្រៀងក៏ពិរោះ ហើយចេះរាំចាក់ក្បាច់ ក៏សមអ្នកមើលគេចាប់ចិត្តលើបុរសនោះគ្រប់ៗគ្នា។
ជ្រូកសួរបញ្ជាក់ថា: អ្នកនោះស្លៀកសំពត់ខៀវពាក់អាវក្រហមមែនទេ?
(ត)
------------------------------------------------
ដកស្រង់ចេញពីសៀវភៅ៖ រឿងនិទានដែលទាក់ទងទៅនឹងដើមកំណើត
(ត)
------------------------------------------------
ដកស្រង់ចេញពីសៀវភៅ៖ រឿងនិទានដែលទាក់ទងទៅនឹងដើមកំណើត


Comments
Post a Comment