រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ 1)
ដើមឡើយមានសេចក្តីនិទានថា៖ មានសេដ្ឋីកុដុម្ភិកះ ម្នាក់មានសម្បត្តិទ្រព្យស្តុកស្ភម្ភ ហើយមានកូនតែមួយ។ តែអកុសល កូននោះកើតមកមានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្តាយអន់ចិត្តពន់ពេក ព្រោះកូនមានភាពជាសត្វ។ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៌ព្យាយាមមិនមានខ្ជិល ហើយមានប្រាជ្ញាឈ្លាសវៃ។ លុះខ្លួនធំចេះជួយរក្សាការពារទ្រព្យសម្បត្តិ ឪពុកម្តាយប្រើការផ្សេងៗធ្វើបានសព្វគ្រប់។
ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះ ឪពុកម្តាយពុំដឹងសោះ។ តាមពិតជ្រូកនេះ មានធ្នូព្រះខ័នជារបស់ទិព្វនៅក្នុងខ្លួន។ លុះជ្រូកនេះមានវ័យកាន់តែចម្រើនធំឡើងៗ ឪពុកម្តាយកានតែពេញចិត្តអំពីចរិយាដឹងខុសត្រូវ ទាស់តែរូបជាជ្រូកប៉ុណ្ពោះ។ ស្រាប់តែវេលាថ្ងៃមួយជ្រូកនេះនិយាយទៅកាន់មាតាបិតា (ត)

Comments
Post a Comment