Posts

Showing posts from April, 2016

របៀបប្រើប្រាស់ Notepad ឬ TextEdit ជាមួយភាសារ HTML

Image
ក្នុងការរៀនភាសារ HTML យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកប្រើឧបករណ៌ដូចជា Notepad (សំរាប់លោកអ្នកប្រើប្រាស់ Software Microsoft) នឹង TextEdit (សំរាប់លោកអ្នកប្រើប្រាស់ Software MAC)។ យើងជឿជាក់ថាឧបករណ៌សាមញទាំងនេះគឺជាជំរើសដ៌ល្អមួយសំរាប់រៀនភាសារ HTML។ ជំហានទី ១  បើកកម្មវិធី Notepad (សំរាប់លោកអ្នកប្រើ Software Microsoft) សំរាប់អ្នកប្រើប្រាស់កម្មវិធី Windows 8 បើក Start Screen (Window symbol គឺវានៅផ្នែកខាងក្រោមខាងឆ្វេងនៃអេក្រង) ហើយវាពាក្យថា Notepad។ សំរាប់អ្នកប្រើប្រាស់កម្មវិធី Windows 7 ចុចលើប៊ូតុង Start (នៅផ្នែកខាងក្រោមខាងឆ្វេងនៃអេក្រង)->ចុចលើពាក្យ All Programs -> ចុចលើពាក្យ Accessories ហើយចុចលើ Notepad។ ជំហានទី ១   បើកកម្មវិធី Notepad (សំរាប់លោកអ្នកប្រើ Software MAC) ជាដំបូងបើកកម្មវិធី TextEdit ចូលតាម Preferences -> New Document -> ជ្រើសរើស plain text ចូលទៅចុច check លើពាក្យពីរ " Display html file as html code" and "Display RTF file as RTF code" វានៅក្នុងពាក្យ Open and Save។ ជំហានទី ២  សរសេរកូដខ្លះៗរបស់ពាក្យ HTML ដោយប្រើប្រាស...

តើអ្វីទៅជា HTML?

Image
តើអ្វីទៅជា HTML? HTML គឺជាភាសារកំុព្យូរ័សំរាប់បង្កើតគេហទំព័រ។ ពាក្យពេញរបស់ HTML គឺ Hyper Text Markup Language។ វាត្រូវបានប្រើសំរាប់ សរសេរជាអក្សរ ដាក់ផ្ទាំងរូបភាព តារាង នឹងទំរង់មតិការផ្សេងៗ។ ទំរង់ <html>   <head>     <title></title>   </head>   <body>    ............. </body> </html> សូមមើលឧទារហណ៌ខាងក្រោម កូដខាងលើ <html>     <head>       <title>Page title</title>     </head>     <body>        < h1>This is a heading</h1>        <p>This is a paragraph.</p>        <p>This is another paragraph.</p>     </body> </html> អ្នកអាចមើលតាមវីដេអូខាងក្រោម

វគ្គបញ្ចប់ ៖ រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ

Image
លុះឡើងគ្រងរាជ្យហើយប្រមាណជា កន្លះខែព្រះចៅគ្រងវាជថ្មីនេ ះ នាំមកហេសីទៅរកផ្ទះកុដុម្ភិក :ជាឪពុកម្តាយ។ កុដុម្ភិក:រំភើបស្លុតក្នុងច ិត្ត ហើយតាំងរៀបចំកន្លែងទទួលព្រះ រាជា។ ស្តេចសួរអំពីដំណើរដើម មានកូនប្រុសស្រីប៉ុន្មាននាក ់។ សេដ្ឋីទូលថា: ព្រះអង្គមានតែកូនប្រុសមួយនា ក់ ហើយជាជ្រូកផងតែចេះនិយាយភាសា  មនុស្សច្បាស់លាស់ណាស់។ ពេលមួយកូននោះ ទាររកដណ្តឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថា រក មិនបានទេកូននោះ ក៏ស្រាច់តែបាត់រហូត មិនដឹងជាទៅណាមកណាយូរមកហើយ។ ស្តេចជ្រាបពត៌មាននេះហើយក៏ត្ រាស់អំពីរឿងពិត ឲ្យកុម្ភិក:ដឹងសព្វគ្រប់។ កុដុម្ភិក:ត្រេកអរណាស់ ក៏នាំគ្នាអោបព្រះរាជាសរសើរប ុណ្យបារមី។ ព្រះរាជាក៏ត្រាស់បញ្ជាឲ្យកុ ដុម្ភិក:នាំភរិយាស្វាមី ទៅរស់នៅឯរាជវាំង។ ឯយាយចាស់ជាម្តាយនាងចៅវិញ ក៏ព្រះអង្គទ្រង់អនុញ្ញាតឲ្យ មកនៅក្នុងវាំងដែរ។ ពិតមែនតែព្រះអង្គមានរូបកាយជ ាមនុស្សពេញបរិបូរណ៌ ប៉ុន្តែទ្រង់នៅនឹកសណ្តោសដល់ សត្វជ្រូក ព្រោះតែពីពេលមុនមកធ្លាប់រស់ នៅជាសត្វនេះ ព្រះអង្គត្រាស់បញ្ជាឲ្យក្រុ មហោរាយកនាមសត្វជ្រូក ទៅដាក់ឈ្មោះឆ្នាំមួយជាឆ្នាំ ទីដប់ពីរឲ្យសម្គាល់ថាឆ្នាំក ុរនោះជានាមសត្វជ្រូក។ នេះជារឿងព្រេងជ្រូកបានឡើងជា ឈ្មោះឆ្នាំ។ ចប់ -----------------...

វគ្គជ្រូកចេញពីស្រោម ៖ រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ ៥)

Image
ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬទៅមើលនិងគេដែរ? ចៅជ្រូកនៅស្ងៀមមិនចេញស្តី។ តាមពិតចៅជ្រូកនិងនាងពៅស្រលា ញ់គ្នាស្មោះស្មគ្រ័ ត្រឹមតែសំដីនឹងសំដីប៉ុណ្ណោះ ទេ។ ឯខ្លួនប្រាណ ពំុដែលបានប៉ះគ្នាឡើយ។ លុះដល់ល្ងាចមួយទៀតអ្នកស្រុក ផ្អើលអ៊ូរអរទៅមើលភ្លេងរបាំន ោះទៀត។ នាងភរិយាចៅជ្រូកក៏សំុប្តីទៅ មើលទៀត។ ចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយ ។ រួចក្រោយមកខ្លួនឯងក៏លួចចេញព ីស្រោមហើយទៅចូលវ ង់របាំនោះ ដូចកាលពីយប់មុនទៀត។ កាលណាដល់ពេលគេឈប់ភ្លាម ចៅជ្រូកម្នីម្នា ចូលស្រោមខ្លួនវិញ ឲ្យទាន់មុនប្រពន្ធមកដល់ផ្ទះ ។ លុះប្រពន្ធមកដល់ក៏សួរប្រពន្ វទៀតថា: ម៉េចអូន! មើលល្ងាចនេះល្អមើលទៀតទេ? ថ្ងៃនេះល្អប្លែកពីថ្ងៃមុនទៅ ទៀត នាងភរិយាតប។ ចៅជ្រូកសើច រួចតបដូចព្រងើយទៅវិញថា: អ្នកដែលលេងល្អជាងគេនោះគឺបុរ សស្លៀកសំពត់ខៀវ ពាក់អាវសមែនទេ? នាងនោះឆ្ងល់ណាស់ក៏សួរទៅប្តី  : ចុះម៉េចក៏បងដឹង ខ្ញុំឆ្ងល់ណាស់។ ពេលល្ងាចថ្ងៃទីបីនាងពៅសំុស្ វាមីទៅមើលទៀត ស្វាមីក៏អនុញ្ញាតដូចពីយប់មុ ន។ ក្រោយដែលដឹងថា ប្រពន្ធទៅផុត ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម  ប្រុងនឹងទៅលេងភ្លេងជាមួយគេទ ៀត។ ចំណែកនាងភរិយាមិននៅរហូតនោះទ េ ព្រោះសង្ស័យចំពោះប្តីនេះណាស ់។ នាងទៅបានបន្តិច ក៏វិលមកលបចាំឃ្លាំមើលប្តី។ ស្រាប...

វគ្គមង្គលការ ៖ រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ ៤)

Image
យាយបានដឹងពាក្យនេះត្រេកអរណាស់ ហើយក៏ឲ្យដំណឹងទៅចៅជ្រូកដឹងពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់។ យាយក៏ចាត់ចែងឲ្យបានលំនៅដ្ឋានឲ្យកូននៅដោយខ្លួនជាដរាបទៅ។ បានប្រមាណជាកន្លះខែ នៅស្រុកនិគមនោះ មានលេចឭថានឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិជិតខាងទាំងចាស់ ទាំងក្មេង ក៏ស្រើបស្រាល នាំគ្នាស្រស់ស្រួលបាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូរឆរ។ នាងពៅប្រពន្វចៅជ្រូក ក៏ចង់ទៅមើលនឹងគេ ដែរ។ នាងបបួលចៅជ្រូកជាប្តីឲ្យ តែចៅជ្រូកថា: ប្អូនឯងទៅមើលចុះបងនៅចាំផ្ទះ។ នាងបានអនុញ្ញាតពីស្វាមី ហើយក៏ទៅជាមួយនឹងគេ។ ឯចៅជ្រូកនេះវិញដឹងថា នាងភរិយាចេញទៅឆ្ងាយហើយក៏ទំលាយស្រោមចេញទៅមើលដែរ ហើយស្រូតរួត ឲ្យលឿនទៅដល់ទីនោះមុននាងទៅ។ ដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេ ចេះបែបបទភ្លេងយា៉ងជំនាញ ដូចពួកភ្លេងនេះដែរ។ លុះអស់ពេលហើយដឹងថា ពួកអ្នកស្រុកនិងនាងពៅត្រឡប់ទៅផ្ទះវិញ ក៏ឈប់ភ្លាមប្រញាប់ភៀសខ្លួនរួតដំណើរឲ្យទៅដល់ផ្ទះមុនប្រពន្ធ ហើយចូលទៅក្នុងស្រោមជ្រូកវិញដូចដើម។ លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា: អូនទៅមើលរបាំនោះល្អមើលទេ! គេលេងដូចម្តេចខ្លះ? នាងពៅក៏រ៉ាយរ៉ាប់ប្រាប់សព្វ...

រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ ៣)

Image
ជ្រូកឭយាយប្រាប់ថា: មានកូនស្រីក្រមំុពីរនាក់នៅទំនេរ ដូច្នេះជ្រូកក៏តាំងនិយាយដំណើរខ្លួនឲ្យយាយស្តាប់សព្វគ្រប់ ហើយសំុទៅនៅជាមួយយាយផង។ យាយនឹកក្នុងចិត្តថា ជ្រូកនេះចេះនិយាយដឹងខុសត្រូវសព្វចេះភាសាមនុស្សពិរោះស្តាប់ណស់ ហើយថា ឪពុកម្តាយវាជាសេដ្ឋីផង។ បើជ្រូកវាស្រលាញ់កូនអញ ហើយកូនវាព្រម អញគួរតែផ្សំផ្គុំវាហើយ។ ទើបប្រាប់ជ្រូកវិញថា: ចៅឯងជួយរកដំឡូងបន្តិចទៅ។ ជ្រូកចូលព្រៃភ្លាមស្វែងរកដំឡូង។ មិនយូរប៉ុន្មានជ្រូកឈ្មួសដីបានមើមដំឡូងគរជាច្រើនគំនរ។ យាយចេះតែតាមរើសដាក់កញ្ជើ  មានទាំងដំឡូងខ្មុង ស្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀនគ្រប់មុខ។ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា ព្រោះឆ្លាតបិុនប្រសប់ រកដំឡូងពេញកញ្ជើទាំងពីរ។ ជ្រូកបង្គាប់យាយឲ្យលើកកញ្ជើដំឡូងដាក់លើខ្នង ហើយដើរទៅតាមយាយ លុះត្រាដល់ផ្ទះ។ ឯកូនក្រមំុទាំងពីរនាក់បានឃើញម្តាយមកពីព្រៃក៏នាំគ្នាចេញទៅទទួល។ យាយក៏បង្ហាញឲ្យជ្រូកស្គាល់កូនទាំងពីរ រួកលើកកញ្ជើដំឡូងដាក់ចុះពីខ្នងជ្រូក។ ឯកូនទៅជិតម្តាយក៏ខ្សឹបសួរថា: ជ្រូកហ្នឹងមកពីណាចេះនិយាយផង!។ ម្តាយក៏បានប្រាប់សព្វគ្រប់។ លុះយូរបន្តិចទៅកូនស្រីយាយនិងចៅជ្រូក ក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅរកដំឡូងក៏ទៅជាមួយគ្នា។ យាយម្តាយដឹងថាកូនគាត់ ហើយនឹងចៅជ្រូក...

countifs រូបមន្ត

Image
ងាយៗ ជាមួយរូបមន្ត countifs  តើពេលណាយើងប្រើ រូបមន្ត countifs?  យើងប្រើវាដើម្បីរាប់ចំនួនតាមលក្ខខណ័លើសពីមួយ។ សូមតាមដានវិដេអូខាងក្រោម

រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ ២)

Image
ស្រាប់តែវេលាថ្ងៃមួយជ្រូកនេះនិយាយទៅកាន់មាតាបិតាថា៖ សូមឲ្យគិតគូររកប្រពន្ធឲ្យខ្លួន។ ឪពុកម្តាយឭហើយទ័លគំនិត សម្ងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថា៖ កូនអើយ! ឲ្យម្តាយឪពុកទៅស្តីកូនអ្នកនរណាគេព្រមឲ្យ គេព្រមយក បើកូនឯងមានភាពជាសត្វដូច្នេះ។ សព្វថ្ងៃឪពុកម្តាយមានតែកូនឯងមួយ ជាទីអាណិតស្រលាញ់ស្មើជីវិត។ ឯសម្បត្តិឥតទាលក្រទេ។ យើងមានឥតខ្វះ។ តែត្រង់រឿងដែលកូនឲ្យឪពុកម្តាយទៅរកស្តីដណ្តឹងកូនគេនោះ ឪពុកម្តាយទាល់ហើយត្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្តីកូនគេទេ។ បើគេនិយាយថាមេ៉ចឲ្ យមកវិញ ឯងគ្មានផ្លូវដោះការនេះទេ ឪពុកម្តាយខ្មាស់គេណាស់។ បើកូនយកជ្រូកដូចគ្នានោះមិនពិបាកទេ។ " ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេយកតែប្រពន្ធស្រីមនុស្ស បើរកមិនបានទេ ខ្ញុំសំុដើររកប្រពន្ធខ្លូនឯងហើយ " ជ្រូកឆ្លើយ។ មិនយូរប៉ុន្មានស្រាប់តែជ្រូកនេះឥតប្រាប់អ្វីទៀតទេ ក៌ដើរទៅបាត់ពីផ្ទះ។ កុដុម្ពិកះ ប្តីប្រពន្ធ ស្វែងរកសព្វទីមិនឃើញសោ៖ ក៏កើតការក្រៀមក្រំអាណិតកូន។ ចំណែកជ្រូកនោះវិញ មុននឹងធ្វើដំណើរចេញទៅ ក៏ឈរសម្រឹង ឧទ្ទិសក្នុងចិត្តថា បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតាជួយនាំចិត្តឲ្យខ្ញុំដើរទៅត្រង់ទិសទីនោះ។ ហើយក៏ដើរចេញទៅ។ ដំណើរចូលព្រៃជាដរាបអស់ជាច្រើនថ្ងៃ ទើបបានជួបយាយម្...

រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ 1)

Image
ដើមឡើយមានសេចក្តីនិទានថា៖ មានសេដ្ឋីកុដុម្ភិកះ ម្នាក់មានសម្បត្តិទ្រព្យស្តុកស្ភម្ភ ហើយមានកូនតែមួយ។ តែអកុសល កូននោះកើតមកមានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្តាយអន់ចិត្តពន់ពេក ព្រោះកូនមានភាពជាសត្វ។ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៌ព្យាយាមមិនមានខ្ជិល ហើយមានប្រាជ្ញាឈ្លាសវៃ។ លុះខ្លួនធំចេះជួយរក្សាការពារទ្រព្យសម្បត្តិ ឪពុកម្តាយប្រើការផ្សេងៗធ្វើបានសព្វគ្រប់។ ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះ ឪពុកម្តាយពុំដឹងសោះ។ តាមពិតជ្រូកនេះ មានធ ្នូព្រះខ័នជារបស់ទិព្វនៅក្នុងខ្លួន។ លុះជ្រូកនេះមានវ័យកាន់តែចម្រើនធំឡើងៗ ឪពុកម្តាយកានតែពេញចិត្តអំពីចរិយាដឹងខុសត្រូវ ទាស់តែរូបជាជ្រូកប៉ុណ្ពោះ។ ស្រាប់តែវេលាថ្ងៃមួយជ្រូកនេះនិយាយទៅកាន់មាតាបិតា (ត) ដកស្រង់ចេញពីសៀវភៅ៖ រឿងនិទានដែលទាក់ទងទៅនឹងដើមកំណើត