របៀបប្រើប្រាស់ Notepad ឬ TextEdit ជាមួយភាសារ HTML
ក្នុងការរៀនភាសារ HTML យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកប្រើឧបករណ៌ដូចជា Notepad (សំរាប់លោកអ្នកប្រើប្រាស់ Software Microsoft) នឹង TextEdit (សំរាប់លោកអ្នកប្រើប្រាស់ Software MAC)។ យើងជឿជាក់ថាឧបករណ៌សាមញទាំងនេះគឺជាជំរើសដ៌ល្អមួយសំរាប់រៀនភាសារ HTML។
ជំហានទី ១ បើកកម្មវិធី Notepad (សំរាប់លោកអ្នកប្រើ Software Microsoft)
សំរាប់អ្នកប្រើប្រាស់កម្មវិធី Windows 8
- បើក Start Screen (Window symbol គឺវានៅផ្នែកខាងក្រោមខាងឆ្វេងនៃអេក្រង)
- ហើយវាពាក្យថា Notepad។
សំរាប់អ្នកប្រើប្រាស់កម្មវិធី Windows 7
- ចុចលើប៊ូតុង Start (នៅផ្នែកខាងក្រោមខាងឆ្វេងនៃអេក្រង)->ចុចលើពាក្យ All Programs -> ចុចលើពាក្យ Accessories
- ហើយចុចលើ Notepad។
ជំហានទី ១ បើកកម្មវិធី Notepad (សំរាប់លោកអ្នកប្រើ Software MAC)
ជាដំបូងបើកកម្មវិធី TextEdit
- ចូលតាម Preferences -> New Document -> ជ្រើសរើស plain text
- ចូលទៅចុច check លើពាក្យពីរ "Display html file as html code" and "Display RTF file as RTF code" វានៅក្នុងពាក្យ Open and Save។
ជំហានទី ២ សរសេរកូដខ្លះៗរបស់ពាក្យ HTML
ដោយប្រើប្រាស់ Notepad
<!DOCTYPE html>
<html>
<body>
<h1>My First Heading</h1>
<p>My first paragraph.</p>
</body>
</html>
ជំហានទី ៣ រក្សាទុក HTML page
រក្សាទុកឯកសាររបស់អ្នកក្នុងកំព្យូទ័រ -> ជ្រើសរើស Save as ក្នុងប៊ូតុង Notepad-> ហើយដាក់ឈ្មោះ "index.html" ឬក៏អ្នកអាចដាក់កន្ទុយជាមួយពាក្យ html ឬ htm។ UTF-8 វាសំដៅលើឯកសាររបស់ HTML។ ANSI វាសំដៅលើអក្សររបស់ US នឹង Western European ប៉ុណ្ណោះ។
ជំហានទី ៤ របៀបបើក HTML page ក្នុង Browser របស់អ្នក
សូមបើក HTML page របស់អ្នកក្នុង Browser ណាមួយ។ សូមមើលលទ្ធផលខាងក្រោមនេះ៖
Comments
Post a Comment