រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ ៣)
ជ្រូកឭយាយប្រាប់ថា: មានកូនស្រីក្រមំុពីរនាក់នៅទំនេរ ដូច្នេះជ្រូកក៏តាំងនិយាយដំណើរខ្លួនឲ្យយាយស្តាប់សព្វគ្រប់ ហើយសំុទៅនៅជាមួយយាយផង។
យាយនឹកក្នុងចិត្តថា ជ្រូកនេះចេះនិយាយដឹងខុសត្រូវសព្វចេះភាសាមនុស្សពិរោះស្តាប់ណស់ ហើយថា ឪពុកម្តាយវាជាសេដ្ឋីផង។ បើជ្រូកវាស្រលាញ់កូនអញ ហើយកូនវាព្រម អញគួរតែផ្សំផ្គុំវាហើយ។ ទើបប្រាប់ជ្រូកវិញថា: ចៅឯងជួយរកដំឡូងបន្តិចទៅ។ ជ្រូកចូលព្រៃភ្លាមស្វែងរកដំឡូង។ មិនយូរប៉ុន្មានជ្រូកឈ្មួសដីបានមើមដំឡូងគរជាច្រើនគំនរ។ យាយចេះតែតាមរើសដាក់កញ្ជើ មានទាំងដំឡូងខ្មុង ស្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀនគ្រប់មុខ។ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា ព្រោះឆ្លាតបិុនប្រសប់ រកដំឡូងពេញកញ្ជើទាំងពីរ។
ជ្រូកបង្គាប់យាយឲ្យលើកកញ្ជើដំឡូងដាក់លើខ្នង ហើយដើរទៅតាមយាយ លុះត្រាដល់ផ្ទះ។ ឯកូនក្រមំុទាំងពីរនាក់បានឃើញម្តាយមកពីព្រៃក៏នាំគ្នាចេញទៅទទួល។ យាយក៏បង្ហាញឲ្យជ្រូកស្គាល់កូនទាំងពីរ រួកលើកកញ្ជើដំឡូងដាក់ចុះពីខ្នងជ្រូក។
ឯកូនទៅជិតម្តាយក៏ខ្សឹបសួរថា: ជ្រូកហ្នឹងមកពីណាចេះនិយាយផង!។ ម្តាយក៏បានប្រាប់សព្វគ្រប់។ លុះយូរបន្តិចទៅកូនស្រីយាយនិងចៅជ្រូក ក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅរកដំឡូងក៏ទៅជាមួយគ្នា។ យាយម្តាយដឹងថាកូនគាត់ ហើយនឹងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធទើបផ្តើមសួរចិត្តកូន។
សួរទៅនាងបង នាងបងប្រកែក លុះសួរទៅនាងប្អូននាងប្អូនឆ្លើយតបថា: ស្រេចតែម៉ែម៉ែឲ្យខ្ញុំទៅនរណាខ្ញុំចេះតែតាម។
(ត)
------------------------------------------------
ដកស្រង់ចេញពីសៀវភៅ៖ រឿងនិទានដែលទាក់ទងទៅនឹងដើមកំណើត
(ត)
------------------------------------------------
ដកស្រង់ចេញពីសៀវភៅ៖ រឿងនិទានដែលទាក់ទងទៅនឹងដើមកំណើត

Comments
Post a Comment